កម្មវិធី​សំណេះ​សំណាល​ជាមួយ​ប្រជាជន និង​​ពិនិត្យមើល​ការកសាង​ទំនប់​បង្ហៀរ​ទឹក និង​អាង​ស្តុក​ទឹក


កំពង់​ចាម៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​​សំណេះ​សំណាល​​ដើម្បី​សួរ​សុខទុក្ខ​​ប្រជាជន ព្រមទាំង​បាន​ពិនិត្យមើល​ការកសាង​ទំនប់​បង្ហៀរ​ទឹក និង​អាង​ស្តុក​ទឹក ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ពិសេស​ប្រជាកសិករ​ដែល​ត្រូវ​ការ​ទឹក​ប្រើប្រាស់​ជា​ចាំ​បាច់​សម្រាប់​ការ​បង្កបង្កើន​ផល។​​​

កម្មវិធី​​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ពុធ ៨​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ​ក្នុង​ឃុំ​ព្រែក​ក្របៅ ស្រុក​កង​មាស ខេត្ត​កំពង់​ចាម៕