ឯកឧត្តម ម៉ៅ ភិរុណ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំក្អមសំណ ១ខ្នង


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលឃុំក្អមសំណ ១ខ្នង ៤បន្ទប់ និងជួសជុលផ្លូវចាក់បេតុងអាមេ ១ខ្សែ ប្រវែង ១ ០០០ម នៅឃុំក្អមសំណ ស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការជុំវិញស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៦៤៣ នាក់។ ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភប្រជាពលរដ្ឋចូលរួម ៥០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល ។