ក្រុមហ៊ុនអាកាសយានដ្ឋានចូលរួមអប់រំផ្សព្វផ្សាយកិច្ចគាំពារបរិស្ថាន


នៅថ្ងៃអង្គារ​ ២កេីត​ ខែជេស្ឋ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៩​ ក្នុងឱកាសអបអរសាទរការប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក​ ៥មិថុនា ក្រោមប្រធានបទ​ “បញ្ឈប់ការបំពុលខ្យល់”​ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា សហការជាមួយក្រសួងបរិស្ថាន​ បានរៀបចំទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស​ និងលោកគ្រូ​ អ្នកគ្រូ​ នៃសាលាបឋមសិក្សាតាំងក្រសាំង​ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​។
ទស្សនកិច្ចសិក្សានេះ​មានគោលបំណង​ ផ្តល់ចំណេះដឹងផ្នែកបរិស្ថាន​ ការទុកដាក់កាសំណល់ សំរាមប្លាស្ទិក និងការបំពុលខ្យល់​ ជាដើម។ក្នុង ដំណេីរទស្សនកិច្ចនេះ ក្រុមហ៊ុនបាននាំសិស្សានុសិស្សស្គាល់ពីស្ថានីយ៍ពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះអន្តរជាតិ​ មេីលអាងប្រព្រឹត្តកម្ម​ ការចោលនិងទុកដាក់សំណល់​ ការប្រេីប្រាស់ប្រអប់បាយ​ និងដបទឹក​ផងដែរ​។

លោក​ Philippe Araujo អគ្គលេខាធិការអាកាសយានដ្ឋានអន្តរជាតិ​ បានកោតសរសេីរដល់ប្អូនៗសិស្សានុសិស្ស ដែលមានការយល់បានច្រេីនពីបរិស្ថាន​ ហេីយសង្ឃឹមថា សិស្សដែលបានមកទស្សនកិច្ច​សិក្សានេះ​ ជួយណែនាំបន្តដល់មិត្តភក្ត​ ក៍ដូចជាសហគមន៍ ដែលគាត់រស់នៅ​ឱ្យចេះស្រលាញ់​ និងការពារ