ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ រួមគ្នាជាមួយប្រជាពលរដ្ឋ


នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង បានអញ្ជើញជួបសំណេះសំណាល និងហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ រួមគ្នាជាមួយប្រជាពលរដ្ឋ អាជ្ញាធរស្រុកកណ្តាលស្ទឹង សរុបចំនួន៦៦៣នាក់ ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិខ្មែរ ដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕