ក្រុមអ្នកជំនាញអន្តរជាតិ ICC ad-hoc ទស្សនា សិក្សាឈ្វេង យល់នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក


នៅថ្ងៃសៅរ៍ ០៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ ក្រុមអ្នកជំនាញអន្តរជាតិ ICC ad-hoc បានអញ្ជើញមកទស្សនា សិក្សា ឈ្វេងយល់ពីស្ថានភាពទូទៅនៅតំបន់រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ក្នុងគោលបំណងជួយផ្តល់យោបល់ កែលម្អដល់កិច្ចអភិរក្សនិងអភិវឌ្ឍ រមណីយ ដ្ឋានសំបូរព្រៃគុក

នៅក្នុងឱកាសអមដំណើរគណៈប្រតិភូនេះ ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិសំបូរព្រៃគុកក៏បាន ធ្វើការពន្យល់ពីដំណើរការគ្រប់គ្រងនិងស្ថានភាពទូទៅនៅក្នុងតំបន់រមណីយដ្ឋានដើម្បីជូនក្រុមអ្នកជំនាញអន្តរជាតិ ICC ad-hoc បានជ្រាបផងដែរ។