អភិបាលខេត្តព្រះវិហារបានអញ្ជើញចូលរួមសម្ភោធដាក់អោយដំណើរការអង្គ ភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជា ពលរដ្ឋនៅស្រុករវៀង


នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានអញ្ជើញចូលរួមសម្ភោធដាក់អោយដំណើរការអង្គ ភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជា ពលរដ្ឋនៅស្រុករវៀង។

ក្នុងឱកាសនោះដែរឯកឧត្តម បានធ្វើការណែនាំអោយមន្ត្រីគ្រប់លំដាប់ថ្នាក់កុំយកអំណាចមកដោះស្រាយបញ្ហា ត្រូវយកច្បាប់មកដោះស្រាយបញ្ហា ហើយការដោះស្រាយត្រូវឈរលើអង្គហេតុនិងអង្គច្បាប់អោយបានច្បាស់លាស់ដើម្បីអោយភាគីទំនាស់ទទួលយកបាន។ ជាមួយគ្នានោះឯកឧត្តម បានធ្វើការណែនាំអោយមន្ត្រីរបស់យើងត្រូវបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយសម ភាព ប្រសិទ្ធិភាព និងអាចជឿទុកចិត្តបាន។