ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នៅស្នាក់ការគណបក្សខេត្ត ឯកឧត្តម ម៉ុម សារឿន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅភារកិច្ចបន្តខែមិថុនា ឆ្នាំ២០១៩។ មានការអញ្ជេីញចូលរួមពី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកកាគណៈអចិន្រ្តៃយ៍គណបក្សខេត្ត និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្តសរុបប្រមាណ ៦៥រូប។
ឯកឧត្តម ម៉ុម សារឿន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅភារកិច្ចបន្តខែមិថុនា ឆ្នាំ២០១៩
