អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពិការផ្សព្វផ្សាយប្រកាស ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ


ថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ June 19, 2019 លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពិការផ្សព្វផ្សាយប្រកាស ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានអង្គភាពនានាជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងជំនាញពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជាប្រតិបតិ្តករ ព្រមទាំងអាជ្ញារមូលដ្ឋានដែលកន្លងមកបានសហការ និងរួមចំណែកក្នុងការធ្វើអោយចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ទិកាន់កាប់អចលនទ្រព្យទទួលបានលទ្ធផលប្រសើរនាពេលកន្លងមក ។

ទន្ទឹមនិងនេះ លោកជំទាវ ក៏បានស្នើរដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាកខ្ពស់ ក្នុងការពង្រឹងកិច្ចសហការប្រតិបត្តិជាមួយសាខាពន្ធដាខេត្តកោះកុង ដើម្បីជម្រុញការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យដែលគ្មានប័ណ្ណកម្មសិទ្ធិ និងប្រភេទពន្ធមួយចំនួន ដែលពាក់ព័ន្ធនិងការប្រមូលពន្ធប្រថាប់ត្រា មានជាអាទិ៍ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និង ពន្ធលើអចនទ្រព្យ ដែលជាប្រភេទពន្ធមានសក្តានុពលច្រើន ហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ អោយចូលខ្លួនមកបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌដែលមានចែងក្នុងច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា៕