ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុម ប្រឹក្សាស្រុកជាំក្សាន្ត អាណត្តិទី៣ត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៩ នេះ នៅសាលប្រជុំសាលាស្រុកជាំក្សាន្ត បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុម ប្រឹក្សាស្រុក អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីឯកឧត្តម ថ្នាក់ជាតិចុះមូលដ្ឋានស្រុកជាំក្សាន្ត ឯកឧត្តម មេបញ្ជាការកងកម្លាំងទាំងបី អស់លោក លោក ស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ការិយាល័យជុំវិញស្រុក។

នៅឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិ បាលនៃគណៈអភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើ
សូមអោយក្រុមប្រឹក្សាស្រុកជាំក្សាន្ត ដែលបានចូលកាន់តែតំណែងក្នុងអាណត្តិទី៣ នេះ ត្រូវខិត ខំបម្រើប្រជាពលរដ្ឋអោយអស់ពីចិត្ត ស្របតាមច្បាប់ ដោយមិនប្រកាន់គណបក្សនយោបាយ។