ការិយាល័យច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវត្រូវបានប្រកាសដាក់ឲ្យដំណើរការ


ខេត្តព្រះស៊ីហនុ ការប្រកាសដាក់អោយដំណើរការនេះបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតី ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ។

បើតាម ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះ សីហនុ លោកមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅតាមក្រុងស្រុក វានឹងធ្វើអោយសេវាសាធារណៈកាន់តែនៅកិតជាមួយប្រជាជននិងធ្វើអោយប្រជាពលរដ្ឋមានភាពងាយស្រួលបន្ថែមទៀតក្នុងការមកទទួលសេវាសាធារណៈផ្សេងៗ។

តាមរយៈយន្តការនេះ ឯកឧត្តម យន្ត មីន រំពឹងថាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល ល្អប្រសើរកាត់បន្ថយការចំណាយពេលវេលា បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋទូទៅស្របតាមគោលនយោបាយនិងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម យន្ត មីន ក៏បានរំលឹកមន្ត្រីទាំងអស់ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់ខ្លួនអោយត្រឹមត្រូវក្នុងនាមជាមន្ត្រីបម្រើប្រជាជន៕