ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តស្ទឹងត្រែង


នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានការអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាស ឱ្យចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។

លោក យ៉ា ណារិន អតីតៈប្រធានសាលាដំបូងខេត្តមណ្ឌលគិរី មកកាន់តំណែងជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ដោយលោក អៀង គឹមថុល ត្រូវផ្ទេរទៅកាន់តំណែងជាប្រធានសាលាដំបូងខេត្តព្រះវិហារវិញ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តជាច្រើនរូបទៀតផងដែរ៕