នាព្រឹកថ្ងៃ០១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារបានរៀបចំពិធីផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានប្រចាំការនៃគណ:អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មាស សុភា សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ សមាជិកគណកម្មាធិការកណ្តាល សមាជិក សមាជិកា គណកម្មាធិការគណបក្សខេត្ត មន្ទីរ វិស័យ ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្ត។
សូមរំលឹកដែរថា ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជាប្រធានគណកម្មាធិការគណបក្សប្រជាជនខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវផ្ទេរភារកិច្ចទៅជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ។
នៅក្នុងឱកាសនោះដែរសម្តេច បានលើកឡើងពីខ្លឹមសារនៃថ្ងៃបង្កើតគណបក្សប្រជាជន។ គណបក្ស ប្រជាជនកកម្ពុជា ដើម្បីប្រជាជន របស់ប្រជាជន ពីការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ក្នុងទាមទារនូវប្រជាធិបតេយ្យភាព អាធិបតេយ្យភាព សុខសន្តិភាពជូនប្រជាជន។ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរក្សានូវស្នាដៃធំៗជាប្រវត្តិសាស្ត្រ៖
1-រក្សាបានឯករាជ្យភាព
3-ធនារក្សាបានសុខសន្តិភាព
3-ធនាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច
ក្នុងឱកាសនោះសម្តេចបានផ្តាំផ្ញើជូនសមាជិក សមាជិកា អង្គពិធី៖
1-សូមយកចិត្តទុកដាក់រក្សាសណ្តាប់ធ្នាប់ កាត់បន្ថយអសន្តិសុខ ជាអតិប្បរិមា
2-យកចិត្តទុកដាក់រឿងសេវាសាធារណា ក្នុងការផ្តល់សេវាជូនប្រជាជន
3-គណៈកម្មាធិការគណបក្សខេត្ត ត្រូវយកចិត្តទុកដាក់ រចនាសម្ព័ន្ធគណបក្សគ្រប់ថ្នាក់
4-ពង្រឹងមន្ត្រីក្នុងជួរគណបក្សអោយសមជាមន្ត្រីបម្រើប្រជាជន។
សូមក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់ថែរបំប៉ន មន្រ្តីបន្តវេន ពិសេសមេឃុំ ចីសង្កាត់។
5-សូមលោកមេឃុំចៅសង្កាត់ ខិតខំ ធ្វើការងារបម្រើប្រជាជន ដោយភាពស្មោះត្រង់។
-ក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បីចំណុច ជួយពង្រឹងមូលដ្ឋាន
6-ពង្រឹងបាវចនា តាមអភិក្រមទាំង៥ មុជទឹក ដុសក្អែល ឆ្លុះញ្ចក់ ព្យាបាល និងវះកាត់។
7-បន្តអនុវត្តវិធានច្បាប់ម៉ឺងម៉ាត់ ដោយមិនអនុញ្ញាត អោយរចនាសម្ព័ន្ធពួកប្រឆាំងរស់ឡើងវិញឡើយ
8-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង តាមរយៈពាក្យស្លោក ” សាមគ្គីរស់ បែកបាក់សាមគ្គីស្លប់”