ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញពិសានំបញ្ចុកសាមគ្គីជាតិ និងរាំលេងកំសាន្តជាមួយបងប្អូនប្រជាពលរដ្ឋ


ប៉ៃលិន៖ បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ១ខ្សែរប្រវែង ១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចូលសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ បានហូបនំបញ្ចុកសាមគ្គីជាតិ និងរាំលេងកំសាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលបំផុតក្នុងម្លប់សន្តិភាព និងការអភិវឌ្ឍ