ឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញ ជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាជធានី


នាព្រឹកថ្ងៃព្រហស្បត្តិ៍ ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកសក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រាជធានី ដែលរៀបចំដោយទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ទីរផែនការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា បណ្តាមន្ទីរជំនាញ និងក្រុមការងារកសាងផែនការរាជធានីភ្នំពេញ ចំនួន៩០រូប។