កិច្ចប្រជុំក្រុមការងារកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារកំណែទម្រង់ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ ក្នុងគោលដៅដើម្បីពិភាក្សាជំរុញការអនុវត្តគោលការណ៍គ្រប់គ្រងអង្គភាព និងមន្ត្រីរាជការ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅសាលប្រជុំទីស្ដីការក្រសួង អគាររដ្ឋបាលពញាហុក រាជធានីភ្នំពេញ៕