នៅព្រឹកថ្ងៃ សុក្រ ៤កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំគណៈអភិបាលខណ្ឌ ប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌ ចៅសង្កាត់ទួលទំពូងទី១ និងចៅសង្កាត់បឹងត្របែក ចុះត្រួតពិនិត្យស្ថានភាពទឹកដក់ខ្លាំងនៅផ្លូវលេខ ៤៧៤ កែងផ្លូវលេខ ១២៣ ក្នុងសង្កាត់ទូលទំពូងទី១ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយកន្លងមកផ្លូវនេះពីមុនជាតំបន់មិនរៀបរយ ហើយណាមួយទៀតតំបន់នេះទើបតែបានការអនុញ្ញាតពីរាជរដ្ឋាភិបាលផ្ដល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ប៉ុន្តែផ្លូវខាងលើនេះមិនទាន់មានប្រព័ន្ធលូនោះទេ បច្ចុប្បន្នរដ្ឋបាលខណ្ឌចំការមនបានចុះពិនិត្យ និងរកវិធីដោះស្រាយ ជៀសវាងកុំអោយមានទឹកដក់។
អភិបាលខណ្ឌចំការមន បានដឹកនាំគណៈអភិបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពទឹកដក់ខ្លាំងនៅផ្លូវលេខ ៤៧៤ កែងផ្លូវលេខ ១២៣ ក្នុងសង្កាត់ទូលទំពូងទី១ និងសង្កាត់បឹងត្របែក
