ចលនាស្ត្រីខណ្ឌឬស្សីកែវ ចុះជួយកុមារជាប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌ ដែលមានជម្ងឺរលាកស្រោមខួរក្បាល


ថ្ងៃអាទិត្យ​ ០៦កេីត​ ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៩
បណ្តាញចលនាស្រ្តី​ គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជាប្រធាន​ រួម​ដំណើរ​ជាមួយ​ ក្រុមចលនាស្រ្តីសង្កាត់​ច្រាំងចំរេះទី២​ និងយុវជន​ ​បានជួយ​ដល់កូនប្រុសប្រជាពលរដ្ឋក្រីក្រ​ម្នាក់​ដែល​មាន​ឈ្មោះ​ ម៉ាន​ សុខគី​ អាយុ​១៥ឆ្នាំ​ នៅក្រុម​ទី៤​ ភូមិ​ឃ​ សង្កាត់​ច្រាំង​ចំរេះទី២​ ដែល​សង្ស័យមាន​ជម្ងឺ​រលាកស្រោមខួរក្បាល​​អោយទៅពិនិត្យជម្ងឺនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។