អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការមួយចំនួនដើម្បីសង្គ្រោះស្រែដែលខ្វះទឹក ខណៈពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹកស្តាប្រឡាយមេប្រវែង750m និងកែរសម្រួលសម្រុតលូ1កន្លែង


កំពង់ចាម៖ ក្រោយពីចុះពិនិត្យស្ថានភាពបង្កបង្កើនផលនៅឃុំសំពង ជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញវិធានការចាំបាច់មួយចំនួនដើម្បីសង្រ្គោះស្រែដែលខ្វះទឹកនាពេលកន្លងមក មកដល់ពេលនេះ ក្រុមការងាររបស់មន្ទីរធនធានទឹក បានអនុវត្តតាមប្រសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាលទ្ធផលគឺបានស្តាប្រឡាយមេប្រវែង750m និងកែរសម្រួលសម្រុតលូ1កន្លែងដើម្បីបង្កលក្ខណៈងាយស្រូលជូនប្រជាពលរដ្ឋបានទឹកបង្កបង្កើនផលនេះ។

សកម្មភាពនេះ គឺសបញ្ជាក់អោយឃើញថា ឯកឧត្តម អ៊ុន ចាន់ដា បាននឹងកំពុងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ ធ្វើយ៉ាងណា អោយពួកគាត់ងាយស្រួលក្នុងការបង្ករបង្កើនផល ដើម្បីរកចំណូលសម្រាប់គ្រួសារស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។