អភិបាលខេត្តកំពត បានអនុញាតឱ្យ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មី ចូលសម្តែងការគួរសម


ឯកឧត្តម អភិបាលខេត្តកំពត បានអនុញាតឱ្យ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មី ដើម្បីសម្តែងការគួរសម និងបង្កើនភាពស្និទស្នាលក្នុងការងារទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ។

រសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត អនុញ្ញាតឱ្យ ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងក្រុមការងារ នៃស្ថានអគ្គកុងស៊ុល វៀតណាម ដែលទើបចូលកាន់តំណែងថ្មី ដើម្បីសម្តែងការគួរសម និងបង្កើនភាពស្និទស្នាលក្នុងការងារទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ។

ឯកឧត្តម អគ្គកុងស៊ុល បានថ្លែងអំណរគុណ ដែលឯកឧត្តមអភិបាលខេត្ត បានអនុញាតឲ្យចូលសម្តែងការគួរសម ក្នុងនាមប្រទេសជាមិត្ត និងសន្យាថានឹងបន្តកិច្ចសហប្រត្តិការល្អរហូតទៅ។

ឯកឧត្តម អភិបាលខេត្តកំពត បានស្វាគមន៍ យ៉ាងកក់ក្តៅ និងមានប្រសាសន៏ថាយើងនឹងបន្ត ថែរក្សា ពូនជ្រុំចំណង មេត្រីភាព និង អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការល្អ៕