ក្រុមការងារនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ​ បានចុះត្រួតពិនិត្យ​តំបន់ស្វាយជួ​រ ដេីម្បីរកដំណោះស្រាយរំដោះទឹក​ និងស្ថាបនាផ្លូវ​នៅតំបន់នោះ


នាព្រឹកថ្ងៃពុធ ៩កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ ព.ស.២៥៦៣ ត្រូវថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយ​ លោក​ ឡេង​ រ៉ាវង្ស​ អភិបាលរងខណ្ឌ​ជ្រោយចង្វារ ដោយមានចូលរួមពីអាជ្ញាធរសង្កាត់ព្រែកលៀប​ និងក្រុមការងារក្រុមហ៊ុនOCIC បានចុះត្រួតពិនិត្យ​តំបន់ស្វាយជួ​រ ដេីម្បីរកដំណោះស្រាយរំដោះទឹក​ និងស្ថាបនាផ្លូវ​នៅតំបន់នោះ​ ដែលរងការខូចខាតដោយសារទឹកភ្លៀងបណ្តាលឱ្យមានទឹកដក់​ និងខូចខាតផ្លូវមិនអាចធ្វេីដំណេីរបាន។

ក្រោយពីបានត្រួតពិនិត្យរួចក្រុមការងារបានឱ្យក្រុមហ៊ុនOCIC​ ដាក់គ្រឿងចក្រធ្វេីការកាយប្រឡាយបង្ហូរទឹកចេញឱ្យបានឆាប់​ និងឈូសឆាយផ្លូវស្វាយជួរឡេីងវិញ​ ដេីម្បីឱ្យប្រជាពលរដ្ឋអាចប្រេីប្រាស់ផ្លូវនេះបណ្តោះអាសន្នបាន៕