នៅព្រឹកថ្ងៃអង្គារ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសក រាជ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី នូ សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងមានការចូលរួមដំណើរដោយលោក ហ៊ិន វៀច មន្រ្តីប្រតិបត្តិសាខា លោកសុីន សុផល អភិបាលរងស្រុក និងជាអនុប្រធាន អនុសាខាកាកបាទកម្ពុជា ស្រុកសំរោង លោក អ៊ូ សុខជាប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអនសាខាកក្រកស្រុកបាទី រួមជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំរវៀង ឃុំចំបក់ ឃុំលំពង់ និងឃុំតាំដូង បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ មកចែកជូនដល់ជនចាស់ជរាទីទ័ល ក្រចំនួន៧គ្រួសារ ដែលនៅក្នុងឃុំរវៀង ២គ្រួសារ នៅឃុំចំបក់ ២គ្រួសារ នៅឃុំលំពង់ ១គ្រួសារ និងនៅឃុំតាំងដូង ២គ្រួសារ ( គ្រួសារក្មេង លង់ទឹកស្លាប់១ នាក់មាន ១គ្រួសារ និងគ្រួសារមានអ្នកឆក់ខ្សែភ្លើងស្លាប់ ១នាក់ចំនួន ១ គ្រួសារ )។
សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ចុះសួរសុខទុក្ខនិងនាំយកអំណោយចែក ជូនចាស់ជរាទីទ័ល ក្រចំនួន៧គ្រួសារ
