ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យ ឯកឧត្ដម លី អាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៨ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ ឯកឧត្ដម លី អាន ទីប្រឹក្សាបច្ចេកទេស និងពាណិជ្ជកម្ម នៃស្ថានទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិបេសកកម្ម និងជំនួសដោយលោក Wu Guoquan ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕