ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យវាយតម្លៃការងារជួសជុល ថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៧កន្លែង ក្នុងខេត្តព្រះសីហនុ


ថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យវាយតម្លៃការងារជួសជុល ថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ០៧កន្លែង (ទំនប់ការពារទឹកប្រៃ ប៉ុលឌែរ១-២-៣-៤-៥ ប្រព័ន្ធទំនប់ការពារទឹកប្រៃ កំពង់ពត និងប្រព័ន្ធទំនប់ការពារទឹកប្រៃគគីរ) ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។