ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស (គ.ជ.គ.ម) តចុះពិនិត្យស្ថានភាពជាក់ស្តែង និងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជា៨០០ហិកតា


នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស (គ.ជ.គ.ម) អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រធានមន្ទីពាក់ព័ន្ធនានាជុំវិញខេត្តចុះពិនិត្យស្ថានភាពជាក់ស្តែង និងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជា៨០០ហិកតាដែលកំពុងជួបគ្រោះរាំងស្ងួត ស្ថិតក្នុងឃុំ ជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ក្នុងនាមប្រជាពលរដ្ឋរស់នៅទីតាំងខាងលើ ឯកឧត្តមថ្លែងកោតសរសើរ និងអរគុណចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលជាសេនាធិការ ដ៏ល្អរបស់សម្តេចតេជោ ដែលបានបញ្ជារឱ្យប្រធានមន្ទីធនធានទឹកខេត្តនាំយកម៉ាស៊ីនបូបទឹក ៥គ្រឿងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋលើបញ្ហា កង្វះខាតទឹកដែលកំពុងជួបប្រទះនាពេលនេះបានឆាប់រហ័ស និងទាន់ពេលវេលា។