វគ្គបណ្តុះបណ្តាល ស្តីពីការណែនាំឱ្យស្គាល់អំពីវិស័យប្រេងកាត


ថ្ងៃអង្គារ ០៧រោច ខែអាសាឍ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានអញ្ជេីញជាអធិបតីនិងថ្លែងសុន្ទរកថាបេីកវគ្គបណ្តុះបណ្តាលណែនាំឱ្យស្គាល់អំពីវិស័យប្រេងកាត ដល់មន្ត្រីរាជការក្រសួង​​ ក្នុងគោលបំណងទម្លាយរបាំងបច្ចេកទេស​ ដេីម្បីបង្កេីនពុទ្ធិនិងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធនឹងវិស័យប្រេងកាត។