ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារជួសជុលសំណង់ទ្វារស្ទាក់ទឹកតាហែន


ថ្ងៃ​អង្គារ ៧រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារជួសជុលសំណង់ទ្វារស្ទាក់ទឹកតាហែន ស្ថិតនៅឃុំក្តុល តាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ។ សំណង់ទ្វារស្ទាក់ទឹកនេះ មានសារៈសំខាន់ក្នុងការស្ទាក់ទឹកស្ទឹងបវេល បង្ហូរចូលអាងទឹកកំពីងពួយ តាមរយៈប្រឡាយអូរដូនពៅ និងបង្ហូរតាមប្រឡាយនាងលក្ខណ៍ យកទឹកទៅស្រោចស្រពនៅស្រុកបវេល ព្រមទាំងជាស្ពានសម្រាប់ដឹកកសិផលក្នុងតំបន់នោះទៅកាន់ទីផ្សារ ។ គិតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះ ការងារជួសជុល និងសាងសង់សម្រេចបាន ៧៥% នៃផែនការដែលបានគ្រោងទុក និងឈានទៅបញ្ចប់ ១០០% នៅចុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។