តបតាមសំណូមពររបស់សហគមន៍កសិកម្មនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


កាលពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពេលដំណើរបំពេញបេសកកម្ម របស់ឯកឧត្តម វេង សាខុន ក្នុងការចុះត្រួតពិនិត្យគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឲ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បញ្ជូនគ្រឿងយន្តកសិកម្ម ចុះជួយស្តារធ្វើការដាំដុះស្រូវឡើងវិញ រួមទាំងស្រូវពូជផងដែរ ចែកជូនដល់សមាជិកសហគមន៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។