នៅព្រឹកថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ឯវ ភារម្យ ឧបការី នៃអង្គភាពប្រឆាំងអំពេីពុករលួយ រួមជាមួយលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធី «ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ» ជូនដល់ថ្នាក់ដឹកនាំសាលាខណ្ឌមានជ័យក្រុមប្រឹក្សាខណ្ឌ-សង្កាត់ មន្ត្រីសាលាខណ្ឌ អធិការនគរបាលខណ្ឌ នាយប៉ុស្តិ៍ ស្មៀន មន្ត្រី និងបុគ្គលិកសាលាសង្កាត់ទាំង៧ក្នុងខណ្ឌមានជ័យ។
ឯកឧត្តម ឯវ ភារម្យ និង អភិបាលខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតីក្នុងកម្មវិធី «ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ»
