ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត


នៅរសៀលថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមានភូមិពងទឹក ភូមិជ្រុងស្រឡៅ និងភូមិកន្លង់ ក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមកម្លាំង ៦៥សេះចំនួន ០៤គ្រឿង ។ ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែមានការសប្បាយចិត្តជាខ្លាំងដោយស្រូវរបស់ពួកគាត់បានសង្គ្រោះទាន់ពេលវេលា ។