នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨:២០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ នាវេលា។
គណៈប្រតិភូគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡាយ អ៉ីពិសិទ្ធ
