ការ​ជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារ ស្តីពី​ការ​រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ពិភពលោក យុវជន និង​នារី លើកទី១៧​


ទីស្តីការក្រសួង ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ស្តីពីការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ពិភពលោក យុវជន និងនារី លើកទី១៧ ដែលកម្ពុជានឹនធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកាខាងមុខនេះ។

ការ​ជួប​ពិភាក្សា​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា និង​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អន្តរជាតិ នា​ថ្ងៃ​អង្គារ ១១​រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា៕