ប្រជាពលរដ្ឋជាច្រេីនគ្រួសារសាទរចំពោះអភិបាលខេត្តកំពង់ចាម ចូលរួមដោះស្រាយកង្វល់របស់ពួកគាត់


ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋជាច្រេីនគ្រួសារបានសាទរចំពោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋ ជាច្រេីនគ្រួសារ រស់នៅក្នុងភូមិក្រដាស ក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកេីតទុក្ខមិនសុទ្ធចិត្តចំពោះក្រុមហ៊ុនវិនិយោគថ្មភ្នំក្នុងការកិលថ្មភ្នំ ធ្វេីអាជីវកម្ម ព្រោះកន្លងមកតំបន់ភ្នំនេះ បងប្អូនប្រជា ពលរដ្ឋអាស្រ័យផល ទាំងក្នុងរដូវទឹកឡេីងពួកគាត់យកគោក្របីមកទីទួលសុវត្ថិភាពមួយនេះ។

ក្នុងឱកាសអញ្ជើញចូលរួមដោះ ស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកជាបណ្ដោះអាសន្ន ដេីម្បីរង់ចាំអនុវត្តន៍តាមច្បាប់អាជីវកម្មដែលកំណត់ដោយក្រសួងពាក់ពន្ធ័ជាមុនសិន៕