សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព សព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកាព្រឹទ្ធសភា


ព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព លោកជំទាវ ស៊ឹង ស៊ីយុត សមាជិកាព្រឹទ្ធសភានីតិកាលទី៤ និងជាលេខាធិការគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធ៌ វិចិត្រសិល្បៈនិងទេសចរណ៍ ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ ហើយដែលពិធីបូជាសព បានប្រព្រឹត្តទៅនៅទីមេរុ នាទីធ្លាមុខវត្តបទុមវតី…។
សូមដួងវិញ្ញាណក្ខ័ន្ធ លោកជំទាវ ស៊ឹង ស៊ីយុត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ…៕