ក្រុមការងារខណ្ឌបឹងកេងកង សហការជាមួយក្រុមហ៊ុនស៊ីនទ្រីនិងសាលាសង្កាត់ ទួលស្វាយព្រៃទី២ បានបន្តអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ


ព្រឹកថ្ងៃច័ន្ទទី២៩ ខែកកដ្កា ឆ្នាំ២០១៩ ក្រុមការងារខណ្ឌបឹងកេងកង ដឹកនាំដោយ អភិបាលរង លោក ម៉ៅ កុលម៉ារឌី សហការជាមួយក្រុមហ៊ុនស៊ីនទ្រីនិងសាលាសង្កាត់
ទួលស្វាយព្រៃទី២ បានបន្តអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវព្រះមុនីរ៉េតក្បែរផ្សារដើមគជាបន្តទៀត។
លទ្ធផលព្រឹកនេះ អ្នកលក់ដូរនិងម្ចាស់ផ្ទះបានបន្តការចូលរួមអនុវត្តទាំងការវេចខ្ចប់ សម្អាត និងប្រមូលសម្រាមតាមម៉ោងពេលដែលបានកំណត់ ។