រដ្ឋបាលស្រុកជីក្រែង ដឹកនាំមន្ត្រីរជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករសំអាតបរិស្ថាន និងស្តារលូជុំវិញផ្សារកំពង់ក្តី


កាលពីរសៀលថ្ងៃ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងលោក យន់ ស៊ីភន ប្រធានក្រុមប្រឹក្សាស្រុកជីក្រែង បានដឹកនាំលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធាន មន្រ្តីការិយាល័យចំណុះសាលាស្រុក ជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ សិស្សានុសិស្ស ម្ចាស់វិនិយោគផ្សារ និងមានការចូលរួមពីអាជីវករលក់ដូរក្នុងផ្សារកំពង់ក្តី បានចុះសំអាតបរិស្ថាន និងស្តារលូរំដោះទឹកភ្លៀងជុំវិញផ្សារ ដើម្បីការពារកុំអោយស្ទះទឹកភ្លៀង។