ទស្សនកិច្ចឈ្វេងយល់អំពី ដំណើរការរោងចក្រផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ


នាថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញបំពេញទស្សនកិច្ចឈ្វេងយល់អំពី ដំណើរការរោងចក្រផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅត្មាតពង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។