អាជ្ញាធរជាតិអប្សរាចុះឈូសឆាយលុបកន្លែងដក់ទឹកនៅបរិវេណចំណតរថយន្តប្រាសាទបន្ទាយស្រី


ភ្លៀងធ្លាក់ជាញឹកញាប់នារដូវវស្សានេះ បានបង្កឱ្យមានទឹកដក់នៅកន្លែងមួយចំនួនក្នុងបរិវេណនៃចំណតរថយន្តប្រាសាទបន្ទាយស្រី ដែលបង្កភាពលំបាកក្នុងការចតរថយន្ត ក៏ដូចជាប៉ះពាល់ដល់សោភណ្ឌភាពនៅបរិវេណនោះ។ ដើម្បីដោះស្រាយរាល់បញ្ហានេះ ក្រុមការងាររៀបចំកន្លែងបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រីនៃអាជ្ញាធរជាតិអប្សរា បានឈូសឆាយ រៀបចំនិងកែលម្អ ដោយបានចាក់ក្រួសនៅកន្លែងដែលមានទឹកដក់ សម្រួលដល់ចរាចរណ៍នៅចំណតខាងលើ។

គួរបញ្ជាក់ថា ការងារថែរក្សាបរិស្ថាន និងថែទាំសន្ដិសុខសណ្ដាប់ធ្នាប់ គឹជាការងារប្រចាំថ្ងៃរបស់ក្រុមការងាររៀបចំកន្លែងបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រី ដើម្បីធានាថាការគ្រប់គ្រងទេសចរណ៍និងលើកតម្លៃប្រាសាទនៅទីនោះបានល្អប្រសើរ៕