ឯកឧត្តម អ៉ី ឈាន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែសីហា ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃចន្ទ ០៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឪពុក អ្នកម្តាយ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ចំនួន ៩១នាក់ និងបើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ ប្រចាំខែសីហា ឆ្នាំ២០១៩ជូន ដោយក្នុងម្នាក់ៗថវិកាចំនួន ១០០,០០០រៀល(មួយសែនរៀលគត់)។

គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន។