កិច្ចប្រជុំពិភាក្សាការងារស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃ ១៩-២០ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ


ថ្ងៃអង្គារ ០៧ កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីការៀបចំសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃ ១៩-២០ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។

ដោយឡែកចំពោះមណ្ឌលខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩នេះ ចំនួនបេក្ខជនដែរត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៨៧១៤ នាក់ ស្រី ៤៨២៩ មាន១៣ មណ្ឌល និង៣៨៤បន្ទប់ ដែរចែកចេញជា ២ ផ្នែក ៖
– ផ្នែកវិទ្យាសាស្ត្រពិតមាន៤ មណ្ឌល ១១៨បន្ទប់ បេក្ខជនចំនួន ២៩៤៤ នាក់ ស្រី ១៧០៧នាក់។
-ផ្នែកវិទ្យាសាស្ត្រសង្គម ៩ មណ្ឌល ១៣០បន្ទប់ បេក្ខជនចំនូន ៥៧៧០ នាក់ ស្រី ១២២នាក់ ។

កិច្ចប្រជុំនេះកមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព កងកំលាំងប្រដាប់អាវុធខេត្ត លោកតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ។ កិច្ចប្រជុំរៀបចំនៅសាលាខេត្តសៀមរាប៕