សម្តេចភក្តី សាយ ឈុំ អញ្ចើញសួរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង


ល្ងាចថ្ងៃអង្គារ ៦កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង អតីតប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា ដែលកំពុងសម្រាក ព្យាបាលជម្ងឺ នៅគេហដ្ឋាន ដែលស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជូនពរ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង សូមអោយ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូណ៌ឡើងវិញ ព្រមទាំងមានជន្មាយុយឺនយូរ បន្តទៀត…។