យុទ្ធនាការជាលក្ខណៈអន្តរាគមន៍ក្នុងការរំដោះទឹកចេញពីកន្លែងលិចលង់ ក្នុងខេត្តព្រះសីហនុ


ដោយមើលឃើញ និងក្តាប់បាននូវស្ថានភាពនៃការលិចលង់នូវតំបន់មួយចំនួនធំ ក្នុងខេត្តព្រះសីហនុ ដែលបណ្តាលដោយសារមានភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ គួបផ្សំនិងការកកស្ទះដោយសំរាម និងការរួមតូចនៃប្រព័ន្ធប្រឡាយរំដោះទឹកចេញ។ ដោយស្មោះស្ម័គ្រ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីបច្ចេកទេសក្រសួង រួមគ្នា និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានបើកយុទ្ធនាការជាលក្ខណៈអន្តរាគមន៍ក្នុងការរំដោះទឹកចេញពីកន្លែងលិចលង់ដោយបានបញ្ជូននូវគ្រឿងចក្រអុិចស្កាវ៉ាទ័រ ចំនួន ០២គ្រឿង ដែលកំពុងប្រតិបត្តិការកាយនូវសំរាម និងកន្លែងដែលកកស្ទះ រួមមុខតូចនៅចំណុចភូមិ៥ សង្កាត់៤ និងភូមិ៤ សង្កាត់៤។ ក្រោយពីស្តារបានមួយចំនួនធំរួចមកទឹកបានចាប់ស្រកប្រមាណកំពស់ ១ម៉ែត្ររួចជាស្រេច។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្រេចបញ្ជូនអុិចស្កាវ៉ាទ័រ ០១គ្រឿង បន្ថែមទៀតដើម្បីឲ្យការងារកាន់តែលឿន។