ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុលបន្ទាន់សំណង់ស្ទាក់ទឹកស្ពានលេខ២ ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលដាច់ទឹកជំនន់ ឆ្នាំ២០១៨។ ការងារជួសជុលមានការចាក់ដីបំពេញ រណ្តៅមុខសំណង់ស្ទាក់ទឹក ០១កន្លែង និងទំនប់ខាងស្តាំ ០១កន្លែង ចាក់ជញ្ជាំងបេតុងទប់ដីមុខសំណង់ប្រវែង ២៥ម៉ែត្រ បោះថ្ម ធំខាងមុខសំណង់ស្ទាក់ទឹក ចាក់ធ្នឹមបេតុងតាមជើងទេ និងបោះថ្មធំ ការពារការហូរដាច់។ សំណង់ស្ទាក់ទឹកនេះមានលទ្ធភាពស្រោចស្រពស្រូវប្រាំង ៦៧៩ហិកតា យកទឹកពីអាងទឹកស្នេហ៍។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានធ្វើការជួសជុលបន្ទាន់សំណង់ស្ទាក់ទឹកស្ពានលេខ២
