ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹកធុនមធ្យម និងអុិចស្កាវ៉ាទ័រ ត្រូវបានជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹក


ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹកធុនមធ្យមកម្លាំង៦៥សេស ចំនួន ០២គ្រឿង និងអុិចស្កាវ៉ាទ័រ ចំនួន ០១គ្រឿង ដើម្បីជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ៨០ហិកតា ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។