ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០១៩ លោកយង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានដឹកនាំឆ្មាំប្រចាំតំបន់ប្រាសាទបន្ទាយឆ្មារ សហការជាមួយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក, លោក ស៊ុត ង៉ុយ អភិបាល រងស្រុកស្វាយចេកនិង លោកស្រីជ្រូក សុកផលមេឃុំស្វាយចេក ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ និងប្រជាពលរដ្ឋភូមិថ្មី, ភូមិស្លែង និងបានសម្អាតព្រៃប្រាសាទកំពែងព្រាវ ស្ថិតនៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក និងបានយកដង្វាយយកមកសែនព្រេន ដល់អ្នកមានបរមីនៅថែរក្សាទីនេះ និងជាការគោរពដឹងគុណ ដល់បុព្វបុរសខ្មែរយើងបានសាងប្រាសាទទុកឲ្យមនុស្សជំនាន់ក្រោយ ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ សុំឲ្យបងប្អូនចូលរួមគោរពស្រឡាញ់ថែរក្សាបន្ថែមទៀត ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដឹកនាំបងប្អូនប្រជាពលរដ្ឋសម្អាតព្រៃក្នុងប្រាសាទកំពែងព្រាវ
