មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ដឹកនាំបងប្អូនប្រជាពលរដ្ឋសម្អាតព្រៃក្នុងប្រាសាទកំពែងព្រាវ


ថ្ងៃអាទិត្យទី១១ ខែសីហា​ ឆ្នាំ​២០១៩​ លោក​យង់​ តាំងកួយ​ ប្រធាន​មន្ទីរ​វប្បធម៌និងវិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ឆ្មាំ​ប្រចាំ​តំបន់​ប្រាសាទបន្ទាយឆ្មារ សហការជាមួយលោក ដា​ ទឹង​ ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក,​ លោក​ ស៊ុត​ ង៉ុយ អភិបាល រងស្រុកស្វាយចេក​និង លោកស្រីជ្រូក សុកផលមេឃុំស្វាយចេក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋានភូមិ និងប្រជាពលរដ្ឋភូមិថ្មី,​ ភូមិស្លែង និងបាន​សម្អាតព្រៃប្រាសាទ​កំពែង​ព្រាវ​ ស្ថិតនៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក និងបានយកដង្វាយយកមកសែនព្រេន ដល់អ្នកមានបរមីនៅថែរក្សាទីនេះ និងជាការគោរពដឹងគុណ ដល់បុព្វបុរសខ្មែរយើងបានសាងប្រាសាទទុកឲ្យមនុស្សជំនាន់ក្រោយ ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរ សុំឲ្យបងប្អូនចូលរួមគោរពស្រឡាញ់ថែរក្សាបន្ថែមទៀត ។