ពិធីចែកសម្ភារ:ជូនដល់ប្រជាពលរដ្ឋ​ ដែលកំពុងខ្វះស្បៀង​ចំនួន​ ៧២គ្រួសារ​ នៅភូមិដំណាក់ចំបក់​នឹងភូមិអូរក្រសារ សង្កាត់​អូរក្រសារ​ ក្រុងកែប


រដ្ឋបាល​ខេត្ត​កែប​៖​ នារសៀលថ្ងៃ​ អង្គារ៍​ ១៣កេីត​ ខែស្រាពណ៍​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ​ មន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្ត​ មានរៀបចំពិធី​ ចែកសម្ភារះម្ហូបអាហារ​ ជូនដល់ប្រជាពលរដ្ឋ​ កំពុងខ្វះខាតស្បៀង​ ចំនួន៧២គ្រួសារ​ ដែលភាគច្រេីនជាជនចាស់ជរា​នឹងស្ត្រីមេម៉ាយ​។ ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជិន​ ប៊ុនស៊ាន​ ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុក​បេសសកម្មពិសេស​នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប​ និងឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃ​គណ:អភិបាលខេត្ត​កែប​ រួមជាមួយនឹង​ ឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ ក្រុមការងារថ្នាក់ខេត្ត​ ​ ក្រុង​ សង្កាត់​ និងភូមិផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ថា ដោយសារប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ធ្វេីអោយ បាក់ទំនប់ប្រទក្សប្រឡា​ ដែលបណ្តាលអោយមានទឹកជំនន់កេីតឡេីងខ្លាំង និងរង​ការ​ប៉ះពាល់​ផលដំណាំ ស្រូវ​អង្ករ និង​សត្វពាហនៈ​ របស់​បងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រេីន ឯកឧត្តម បាន​សំដែង​នូវ​ក្តី​អាណិតអាសូរ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ ៧២គ្រួសារ ដែល​កំពុង​ជួប​នូវ​ការខ្វះខាតស្បៀង ដោយសារគ្រោះ​ទឹកជំនន់ និង​ភាពក្រីក្រ ឯកឧត្តមបន្តថា បេីទោះបី​យ៉ាងនេះក្តី អាជ្ញាធរ​ខេត្តកែប គ្រប់​លំដាប់ថ្នាក់ ក៏ដូចជា រាជរដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គសេនាបតីតេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ​ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺ​ដាច់ខាត​លោកមិន​ព្រងើយកន្តើយ​ចំពោះទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​អាជ្ញាធរ​ខេត្តគ្រប់​លំដាប់ថ្នាក់​ ក៏​ដូច​ជារាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គសេនាបតីតេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី គឺ​ប្តេជ្ញា​ដាច់ខាត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ និង ស្ត្រី
មេម៉ាយគ្មានទីពឹងដាច់​ពោះ​ស្លាប់​ដោយសារ​ខ្វះ​ស្បៀងអាហារ​នោះ​ឡើយ គឺ​អាជ្ញាធរ​ខេត្តនិង​រាជរដ្ឋាភិបាល​នៅ​តែ​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ជា​និច្ច​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។
ឯកឧត្តម សូមអោយប្រជាពលរដ្ឋយកចិត្តទុកដាក់លេីការថែរក្សាសុខភាព នៅពេលទឹកស្រកចុះទៅវិញ ព្រោះជំងឺខ្លះអាចឆ្លងតាមរយៈទឹកជំនន់ ដែលអាចធ្វេីអោយប៉ះពាល់ដល់សុខភាព របស់បងប្អូនយេីង ជាពិសេស កុមារា កុមារី
អាណាព្យាបាល ត្រូវបង្ការការប្រុងប្រយ័ត្នចំពោះការបរិភោគទឹកនឹងចំណីអាហារ ត្រូវអោយកូនៗបរិភោគទឹកដែលដាំពុះល្អ និង​លាងសំអាតដៃ អោយបានស្អាតនៅពេលបរិភោគអាហារ ។
ឯកឧត្តម បានជូនអំណោយ​ដល់ប្រជាពលរដ្ឋ​ដែល​ជួបការខ្វះខាត​ ទឹកជំនន់ ស្រ្តីមេម៉ាយ និង ជនក្រីក្រទាំង ៧២ គ្រួសារនោះ មានមី​១​កេស អង្ករ​ចំនួន​៥០គីឡូក្រាម ទឹកស៊ីអុី​វ​១​យួរ ទឹកត្រី១យួរ ភួយ១ មុង១ កន្ទេល១ សារុង១ ប៊ីចេង១បញ្ចប់ ត្រីខកន្លះយួរ ចានដែកគក់ខោអាវ ១ ថ្នាំព្យាបាលជំងឺឬសដូង១ដប​ ក្នុងនោះប្រជាពលរដ្ឋក្នុងមួយ
គ្រួសារក៏ទទួលការឧបត្ថម្ភថវិកា​ចំនួន​២ម៉ឺន​រៀល​ពី ឯកឧត្តម ជិន ប៊ុន ស៊ាន ផង​ដែរ​។