កិច្ចប្រជុំវិស័យឯកជនត្រៀមសម្រាប់ កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម មេគង្គ – ជប៉ុនលើកទី១២​(The 12th Mekong- Japan Industry and Government Dialogue)


នារសៀល ថ្ងៃទី១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯក​ស័ក ព.ស.​ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំវិស័យឯកជនត្រៀមសម្រាប់”កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម មេគង្គ – ជប៉ុនលើកទី១២” ក្រោមអធិបតីភាព ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីវិស័យឯកជនដែលពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហា ការប្រឈម និងធាតុចូលផ្សេងៗ ដើម្បីត្រៀមសម្រាប់កិច្ចសន្ទនារាជរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម មេគង្គ – ជប៉ុនលើកទី១២ នាពេលខាងមុខនេះ។