ឯកឧត្តម ជាវ តាយ បានដឹកនាំ គណ:អភិបាលក្រុងកំពត ចៅសង្កាត់ទាំងប្រាំ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យជុំវិញ ក្រុងកំពត


រសៀល ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ គណ:អភិបាលក្រុងកំពត ចៅសង្កាត់ទាំងប្រាំ ប្រជុំលើរថយន្ត ដើម្បីចុះពិនិត្យជុំវិញ ក្រុងកំពត ដើម្បីកែលម្អសោភណ្ឌភាពក្រុង ក៏ដូចជាត្រៀមលក្ខណ:រៀបចំពិធីបុណ្យសមុទ្រនាពេលឆាប់ៗខាងមុខនេះ ។

*ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដូចខាងក្រោម ៖
+ស្នើ អភិបាលក្រុង និងចៅសង្កាត់ មានការទទួលខុសត្រូវខ្ពស់ចំពោះការកែលម្អសោភណ្ឌភាពក្រុង ដោយត្រូវរៀបចំកិច្ចប្រជុំរៀងរាល់មួយសប្តាហ៌ម្តង រីឯ ចៅសង្កាត់ក៏ត្រូវមានវិធានការច្បាស់លាស់ ដូចជា ហាមឃាត់ឡានធំៗ ចតលើផ្លូវផ្តេសផ្តាស និងណែនាំឲ្យប្រជាពលរដ្ឋចូលរួមសំអាតអនាម័យនៅមុខផ្ទះរៀងៗខ្លួនជាដើម។
+ស្នើ អភិបាលក្រុងកំពត និងចៅសង្កាត់ទាំងប្រាំ ហាមឃាត់មិនឲ្យមានការលក់ដូរ ឬទុកដាក់ឥវ៉ាន់ លើចិញ្ចើមថ្នល់។
+ស្នើ ចៅសង្កាត់ទាំងប្រាំ កាប់មែកឈើ ឲ្យបានស្អាតនៅតាមបណ្តោយដងផ្លូវ។
+ក្នុងឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តនឹងបង្កើតឲ្យមានស្ថានីយ៍បូមទឹកចេញពីក្រុងកំពត មិនឲ្យមានការលិចលង់ក្នុងក្រុងទៀតឡើយ។