រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស


នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការងារត្រួតពិនិត្យ គ្រប់គ្រងជនបរទេស រស់នៅតាមខុនដូរ សណ្ឋាគារ និងក្នុងផ្ទះសំណាក់ និងការងាររក្សាសន្តិសុខក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងលោកអភិបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូបដែលស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការបង្កើតប្រជាកាពារឡើងវិញ នៅតាមមូលដ្ឋាន​ភូមិសង្កាត់និមួយៗ៕