ឯកឧត្តម ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា វិទ្យាល័យ ហ៊ុន សែន កំពង់ទ្រាស


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សា វិទ្យាល័យ ហ៊ុន សែន កំពង់ទ្រាស ស្ថិតនៅនៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញដាំកូនឈើនាងនួន ធ្នង់ និងក្រញូង ក្នុងបរិវេណសាលាផងដែរ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។